Corporate Social Responsibility

__________________________________________________________________________

សហការីក្រុមហ៊ុន ជីហ្គៀគ្រុប ចូលរួមជាមួយក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅខណ្ឌកំបូល

ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR Group) បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីផ្តល់សេវាថែទាំសុខភាពសំខាន់ៗដល់សហគមន៍ក្រីក្រនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ ការចូលរួមរបស់ GGEAR Group ក្នុងកម្មវិធីនេះឆ្លុះបញ្ចាំងអំពីគុណតម្លៃស្នូលរបស់យើង ចំពោះទំនួលខុសត្រូវសង្គម និងពង្រឹងសុខុមាលភាពរបស់សហគមន៍កម្ពុជាទាំងមូល។ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រុមការងារ TYDA បានផ្តល់សេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ៤,១៨៧ ករណី និងមានអ្នកជំងឺធ្ងន់ធ្ងរ ៥៦ ករណីផ្សេងទៀតត្រូវបានបញ្ជូនទៅព្យាបាលបន្ត។ កម្មវិធីនេះបានដោះស្រាយបញ្ហាសុខភាពយ៉ាងទូលំទូលាយដល់ពលរដ្ឋនៅក្នុងតំបន់នោះ។កម្មវិធីបានប្រព្រឹត្តទៅនៅក្នុងបរិវេណ សាលាបឋមសិក្សាទ្រនំជ្រឹង ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញកាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នំា២០២៤។ក្រុមគ្រូពេទ្យTYDA បានផ្តោតសំខាន់លើការព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ពិនិត្យអេកូ និងរោគស្រ្តី ជំងឺបេះដូង ជំងឺភ្នែក វះកាត់តូច ជំងឺឫសដូងបាត ជំងឺសន្លាក់ ជំងឺសើរស្បែក ជំងឺត្រចៀក ច្រមុះ បំពងក ថតកាំរស្មីX និងពិនិត្យឈាម៕

Recent Activities

image
image
Read more
Background Image

Corporate Social Responsibility

Corporate social responsibility (CSR) is a self-regulating business model that helps a company be socially accountable to itself, its stakeholders, and the public.

Image
Image
Background Image

GGEAR Group, together with the TYDA medical team, in activities to prevent the spread of COVID-19

Watch it!

Follow Us

Stay connect with GGEAR Group social chanels

image
image
image