ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR Group) បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ x(TYDA) ដើម្បីផ្តល់សេវាថែទាំសុខភាពសំខាន់ៗដល់សហគមន៍ក្រីក្រនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ ការចូលរួមរបស់ GGEAR Group ក្នុងកម្មវិធីនេះឆ្លុះបញ្ចាំងអំពីគុណតម្លៃស្នូលរបស់យើង ចំពោះទំនួលខុសត្រូវសង្គម និងពង្រឹងសុខុមាលភាពរបស់សហគមន៍កម្ពុជាទាំងមូល។ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រុមការងារ TYDA បានផ្តល់សេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ៤,១៨៧ ករណី និងមានអ្នកជំងឺធ្ងន់ធ្ងរ ៥៦ ករណីផ្សេងទៀតត្រូវបានបញ្ជូនទៅព្យាបាលបន្ត។ កម្មវិធីនេះបានដោះស្រាយបញ្ហាសុខភាពយ៉ាងទូលំទូលាយដល់ពលរដ្ឋនៅក្នុងតំបន់នោះ។កម្មវិធីបានប្រព្រឹត្តទៅនៅក្នុងបរិវេណ សាលាបឋមសិក្សាទ្រនំជ្រឹង ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញកាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នំា២០២៤។ក្រុមគ្រូពេទ្យTYDA បានផ្តោតសំខាន់លើការព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ពិនិត្យអេកូ និងរោគស្រ្តី ជំងឺបេះដូង ជំងឺភ្នែក វះកាត់តូច ជំងឺឫសដូងបាត ជំងឺសន្លាក់ ជំងឺសើរស្បែក ជំងឺត្រចៀក ច្រមុះ បំពងក ថតកាំរស្មីX និងពិនិត្យឈាម៕



